ដំណាក់កាលទី១ | បុគ្គលិកផ្នែកលក់ ត្រូវជួយជួបអតិថិជន ពិភាក្សាផ្តល់យោបល់អំពីផលិតផល (រយៈពេល១ថ្ងៃ) |
ដំណាក់កាលទី២ | បុគ្គលិកផ្នែកលក់ ត្រូវជួបបុគ្គលិករចនា ផ្តល់ពត៍មានអំពីតម្រូវការអតិថិជន ដើម្បីរចនាម៉ូតបុគ្គលិករចនា ត្រូវរចនាប្លង់ដើម្បីអោយបុគ្គលិកលក់ទៅជួបអតិថិជនត្រួតពិនិត្យ និង សម្រេចចិត្តទិញ (រយៈពេល៣ថ្ងៃ) |
ដំណាក់កាលទី៣ | បុគ្គលិកវាស់ ត្រូវវាស់ខ្នាតពិតនៅការដ្ឋាន ដើម្បីផ្តល់ពត៍មានទៅផ្នែករចនា គូរទៅតាមម៉ូត និង ខ្នាតដែលជាតម្រូវការអតិថិជន (រយៈពេល១ថ្ងៃ) |
ដំណាក់កាលទី៤ | បុគ្គលិកលក់ តម្រូវអោយត្រួតពិនិត្យមើលប្លង់ ក្បាច់ម៉ូតដែលអតិថិជនចុះហត្ថលេខា ត្រួតពិនិត្យគុណភាព ចំនួនប្លង់អោយបានគ្រប់ចំនួន និងបច្ចេកទេសប្លង់ (រយៈពេល១ថ្ងៃ) |
ដំណាក់កាលទី៥ | ការបញ្ជូនប្លង់ និង ចេញវត្ថុធាតុដើម បុគ្គលិកគម្រោងដែកស្មិត ស្នើសុំអោយវត្ថុធាតុដើមពី ផ្នែកលក់ បន្ទាប់មកត្រូវបញ្ជូនប្លង់ទៅរោងចក្រ បញ្ជូនប្លង់ទៅគណនេយ្យ ត្រួតពិនិត្យ ទិន្នន័យ និងរក្សាទុកក្នុងប្លង់១ខ្លួនឯង (រយៈពេល១ថ្ងៃ) |
ដំណាក់កាលទី៦ | ជាងដែកស្មិត ត្រូវដុត ដំ ពត់ដែក ទៅតាមក្បាច់ម៉ូតនៃប្លង់នីមួយៗ (រយៈពេល១ថ្ងៃ) |
ដំណាក់កាលទី៧ | ជាងដែកស្មិត តម្រូវអោយផ្គុំចំណែកក្បាច់ចូលគ្នា ទៅតាមក្បាច់ម៉ូតនៃប្លង់នីមួយៗ (រយៈពេល៧ថ្ងៃ) |
ដំណាក់កាលទី៨ | គ្រប់ក្បាច់ដែលដំពត់ហើយ ត្រូវការពារច្រះ ទៅតាមស្តង់ដាដែលក្រុមហ៊ុនបានចែង (រយៈពេល១ថ្ងៃ) |
ដំណាក់កាលទី៩ | ការលាបថ្នាំពណ៏ខាងក្រៅ គឺត្រូវបាញ់ទៅតាមតម្រូវការអតិថិជន (រយៈពេល៣ថ្ងៃ) |
ដំណាក់កាលទី១០ | ការដឹកជញ្ជូនផលិតផលដែកស្មិត ដែលតម្លើងរួចទៅការដ្ឋាន (រយៈពេលកន្លះថ្ងៃ) |
ដំណាក់កាលទី១១ | ជាងដែកស្មិត រៀបតម្លើងនៅការដ្ឋាន ទៅតាមប្លង់ និង លាបថ្នាំពណ៏បញ្ចប់ (រយៈពេល៤ថ្ងៃ) |
ដំណាក់កាលទី១២ | ត្រួតពិនិត្យគុណភាពចុងក្រោយ និង បញ្ចប់គម្រោង – បុគ្គលិកត្រួតពិនិត្យគុណភាពតម្រូវអោយត្រួតពិនិត្យគុណភាពផ្ទៀងផ្ទាត់ជាមួយប្លង់ទៅតាមបច្ចេកទេស – ម្ចាស់ការដ្ឋាន ត្រួតពិនិត្យផលិតផល ដើម្បីបិទគម្រោង (រយៈពេលកន្លះថ្ងៃ) |
ដំណាក់កាលទី១៣ | ក្រោយលក់ក្នុងរយៈពេល១០ឆ្នាំ បើសិនជាមានករណីខូចខាត រឺរបកថ្នាំ ក្រុមហ៊ុននឹងផ្តល់សេវាកម្មជួសជុលដោយឥតគិតថ្លៃ |