ខ្សែចង្វាក់ផលិកកម្ម សម្រាប់ដែកស្មិត ចែកចេញជា ១៣ដំណាក់កាល មានដូចខាងក្រោម :

ដំណាក់កាលទី១បុគ្គលិកផ្នែកលក់
ត្រូវជួយជួបអតិថិជន
ពិភាក្សាផ្តល់យោបល់អំពីផលិតផល
(រយៈពេល១ថ្ងៃ)
ដំណាក់កាលទី២បុគ្គលិកផ្នែកលក់
ត្រូវជួបបុគ្គលិករចនា ផ្តល់ពត៍មានអំពីតម្រូវការអតិថិជន ដើម្បីរចនាម៉ូតបុគ្គលិករចនា ត្រូវរចនាប្លង់ដើម្បីអោយបុគ្គលិកលក់ទៅជួបអតិថិជនត្រួតពិនិត្យ និង​ សម្រេចចិត្តទិញ
(រយៈពេល៣ថ្ងៃ)
ដំណាក់កាលទី៣បុគ្គលិកវាស់
ត្រូវវាស់ខ្នាតពិតនៅការដ្ឋាន ដើម្បីផ្តល់ពត៍មានទៅផ្នែករចនា គូរទៅតាមម៉ូត និង ខ្នាតដែលជាតម្រូវការអតិថិជន
(រយៈពេល១ថ្ងៃ)
ដំណាក់កាលទី៤បុគ្គលិកលក់
តម្រូវអោយត្រួតពិនិត្យមើលប្លង់ ក្បាច់ម៉ូតដែលអតិថិជនចុះហត្ថលេខា ត្រួតពិនិត្យគុណភាព ចំនួនប្លង់អោយបានគ្រប់ចំនួន និងបច្ចេកទេសប្លង់
(រយៈពេល១ថ្ងៃ)
ដំណាក់កាលទី៥ការបញ្ជូនប្លង់ និង ចេញវត្ថុធាតុដើម បុគ្គលិកគម្រោងដែកស្មិត ស្នើសុំអោយវត្ថុធាតុដើមពី ផ្នែកលក់ បន្ទាប់មកត្រូវបញ្ជូនប្លង់ទៅរោងចក្រ បញ្ជូនប្លង់ទៅគណនេយ្យ ត្រួតពិនិត្យ ទិន្នន័យ និងរក្សាទុកក្នុងប្លង់១ខ្លួនឯង
(រយៈពេល១ថ្ងៃ)
ដំណាក់កាលទី៦ជាងដែកស្មិត ត្រូវដុត ដំ ពត់ដែក
ទៅតាមក្បាច់ម៉ូតនៃប្លង់នីមួយៗ
(រយៈពេល១ថ្ងៃ)
ដំណាក់កាលទី៧ជាងដែកស្មិត
តម្រូវអោយផ្គុំចំណែកក្បាច់ចូលគ្នា
ទៅតាមក្បាច់ម៉ូតនៃប្លង់នីមួយៗ
(រយៈពេល៧ថ្ងៃ)
ដំណាក់កាលទី៨គ្រប់ក្បាច់ដែលដំពត់ហើយ
ត្រូវការពារច្រះ ទៅតាមស្តង់ដាដែលក្រុមហ៊ុនបានចែង (រយៈពេល១ថ្ងៃ)
ដំណាក់កាលទី៩ការលាបថ្នាំពណ៏ខាងក្រៅ
គឺត្រូវបាញ់ទៅតាមតម្រូវការអតិថិជន
(រយៈពេល៣ថ្ងៃ)
ដំណាក់កាលទី១០ការដឹកជញ្ជូនផលិតផលដែកស្មិត
ដែលតម្លើងរួចទៅការដ្ឋាន (រយៈពេលកន្លះថ្ងៃ)
ដំណាក់កាលទី១១ជាងដែកស្មិត រៀបតម្លើងនៅការដ្ឋាន
ទៅតាមប្លង់ និង លាបថ្នាំពណ៏បញ្ចប់
(រយៈពេល៤ថ្ងៃ)
ដំណាក់កាលទី១២ត្រួតពិនិត្យគុណភាពចុងក្រោយ និង បញ្ចប់គម្រោង
– បុគ្គលិកត្រួតពិនិត្យគុណភាពតម្រូវអោយត្រួតពិនិត្យគុណភាពផ្ទៀងផ្ទាត់ជាមួយប្លង់ទៅតាមបច្ចេកទេស
– ម្ចាស់ការដ្ឋាន ត្រួតពិនិត្យផលិតផល ដើម្បីបិទគម្រោង (រយៈពេលកន្លះថ្ងៃ)
ដំណាក់កាលទី១៣ក្រោយលក់ក្នុងរយៈពេល១០ឆ្នាំ
បើសិនជាមានករណីខូចខាត រឺរបកថ្នាំ ក្រុមហ៊ុននឹងផ្តល់សេវាកម្មជួសជុលដោយឥតគិតថ្លៃ